activities

វគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង”
រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង” ជូនដល់អ្នកគ្រប់គ្រងធនធានមនុស្ស មន្ត្រីអនុលោមច្បាប់ មេធាវី និងអ្នកគ្រប់គ្រងមកពីក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាលសរុបចំនួន ២៨នាក់ (ស្ត្រី ១២នាក់)។
វគ្គបណ្ដុះបណ្ដាលនេះ ធ្វើបទបង្ហាញដោយលោកអាជ្ញាកណ្តាល អ៊ុក រី សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល លោក ប៉ែន សាវ៉ាត ប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងលោក តេង ចេស្ដា ប្រធានផ្នែកសេវាច្បាប់ នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់បានទទួលចំណេះដឹង និងបទពិសោធន៍ក្នុងការដោះស្រាយវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាបច្ចេកទេសសំខាន់ៗក្នុងការរៀបចំសំណុំរឿង និងការបង្ហាញអង្គហេតុនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
Phnom Penh: On August 2, 2024 the Arbitration Council Foundation has conducted a one-day training on "AC process and Case Preparation Techniques" for 28 participants (12 women) including Lawyers, Human Resources Managers, Compliance Officer and staffs from private companies and Non governmentorganizations.
This training was presented by Mr. Ouk Ry, Arbitrator of the Arbitration Council, Mr. Pen Savat, Head of Secretariat of the Arbitration Council and Mr. Teng Chesda, Director Of Legal Service Department of the Arbitration Council Foundation.
Through this training, participants gained knowledge and experiences related to collective dispute, case preparation techniques and findings at Arbitration Council.

is a leading law firm in Cambodia, providing comprehensive legal solutions to multinational and Cambodian clients on a broad range of cross-border and domestic transactions.
Organize a seminar on commercial arbitration as the Commercial Arbitration Center and workshops on various topics of laws for the benefit of members of the Bar
© BNO & PAUL LAW OFFICE -2024- Copy Rights
Designed by BNO & PAUL