activities

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបិទកម្មវិធី សិក្ខាសាលា ស្តីពី “តួនាទីមេធាវីក្នុងសំណុំរឿងក្ស័យធន”
នាថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាបិទកម្មវិធី សិក្ខាសាលា ស្តីពី “តួនាទីមេធាវីក្នុងសំណុំរឿងក្ស័យធន” នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសពីលោកមេធាវី អ៊ុក រី សមាជិកគណៈមេធាវី និងជាអភិបាលបណ្តោះអាសន្នក្នុងសំណុំរឿងក្ស័យធន ព្រមទាំងសិក្ខាកាមចូលរួមដោយផ្ទាល់សរុបចំនួន ១៤១ នាក់។
នៅក្នុងសិក្ខាសាលានេះ ឯកឧត្តមប្រធាន ក៏បានចាត់លោកមេធាវី សួង សុផល សមាជិកក្រុមប្រឹក្សាគណៈមេធាវីចូលរួមថែ្លងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលា ផងដែរ។
ក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានថ្លែងអំណរគុណវាគ្មិនកិត្តិយសដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់សិក្ខាកាម និងថ្លែងអំណរគុណចំពោះសិក្ខាកាមទាំងអស់ដែលបានយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗដែលវាគ្មិនកិត្តិយសបានធ្វើបទបង្ហាញ និងសូមរួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។
ឯកឧត្តមប្រធាន ក៏បានប្រគល់លិខិតថ្លែងអំណរគុណជូនវាគ្មិនកិត្តិយស ផងដែរ។
HE Ly Chantola, President of the Bar Association of the Kingdom of Cambodia, presided over and closed the workshop on “The Role of Attorney in Law in Insolvency Proceedings”.
On Thursday, March 14, 2024, HE Ly Chantola, President of the Bar Association of the Kingdom of Cambodia, presided over and closed the workshop on “The Role of Attorney in Law in Insolvency Proceedings” at the Bar Association of the Kingdom of Cambodia at the invitation of Mr. Ouk Ry, Member of the Bar Association and Administrators of the Insolvency Proceedings, and a total of 141 participants.
In this workshop, HE President also sent Mr. Suong Sophal, Member of the Bar Council to participate in the opening speech of the workshop.
On this occasion, HE President thanked the guest speakers for sharing their knowledge and experience to the participants and thanked all the participants for paying attention, listening and recording the important points that the honorary speakers presented and work together for the excellence and prestige of the legal profession.
HE President also handed over a letter of thanks to the guest speaker.

is a leading law firm in Cambodia, providing comprehensive legal solutions to multinational and Cambodian clients on a broad range of cross-border and domestic transactions.
Organize a seminar on commercial arbitration as the Commercial Arbitration Center and workshops on various topics of laws for the benefit of members of the Bar
© BNO & PAUL LAW OFFICE -2024- Copy Rights
Designed by BNO & PAUL