activities

សមាគមសាលាត្រាជូក្រោមកិច្ចសហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងក្រសួងយុត្តិធម៌ បានរៀបចំនូវសិក្ខាសាលាស្ដីពី “អភិបាលបណ្ដោះអាសន្ន ក្នុងសំណុំរឿងក្ស័យធន” នៅថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតី ឯកឧត្ដម ពៅ សារឿន សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច , ឯកឧត្ដម រុន ពណ្ណារិទ្ធ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យនីតិសាស្រ្ដនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច និងលោក ផល ពិសាល អនុប្រធានសមាគមសាលាត្រាជូ តំណាងឯកឧត្ដម ទី ហ្សានិត ប្រធានសមាគមសាលាត្រាជូ។
សមាគមសាលាត្រាជូ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនឯកឧត្ដម កើត រិទ្ធ រដ្ឋមន្រ្ដីក្រសួងយុត្ដិធម៌ ដែលបានផ្ដល់ការសម្របសម្រួលវាគ្មិនកិត្ដិយសអញ្ជើញចូលរួមនៅក្នុងកម្មវិធីសិក្ខាសាលានេះ និងឯកឧត្ដមបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលបានផ្ដល់កិច្ចសហការសម្របសម្រួលទីតាំងរៀបចំកម្មវិធីសិក្ខាសាលាដ៏មានសារៈប្រយោជន៍នេះឡើងបានដោយរលូន។
ឆ្លៀតក្នុងឱកាសនេះ សមាគមសាលាត្រាជូ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះវាគ្មិនកិត្តិយស និងអ្នកសម្របសម្រួល ឯកឧត្តម អ៊ុក រី, លោកស្រី សឿ ចាន់វាសនា និងអ្នកសម្របសម្រួលកម្មវិធី លោកជំទាវ ប៊ួយ ធីតា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួម ព្រមទាំងបានចែករំលែកបទពិសោធន៍ល្អៗ ប្រកបដោយខ្លឹមសារស៊ីជម្រៅ ជូនចំពោះអ្នកចូលរួម និងនិស្សិតអោយបានជ្រួតជ្រាប។
ជាចុងក្រោយ សមាគមសាលាត្រាជូ សូមអរគុណដល់និស្សិតចូលរួមទាំងអស់គ្នា ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួនមកចូលរួមក្នុងកម្មវិធីសិក្ខាសាលារបស់យើងក្នុងថ្ងៃនោះផងដែរ។ លើសពីនេះ សូមអរគុណចំពោះក្រុមការងាររៀបចំទាំងអស់ ដែលបានជួយសម្របសម្រួលកម្មវិធីនេះអោយដំណើរការទៅមុខយ៉ាងរលូន និងទទួលលទ្ធផលល្អផងដែរ។
Sala Traju Association, in collaboration with the Royal University of Law and Economics and the Ministry of Justice, organized a workshop on "The Administrators in Insolvency Proceedings" on Saturday, June 24, 2023, chaired by HE Pov Saroeun, Deputy Rector, representative of HE Bundit Luy Channa, Rector of the Royal University of Law and Economics; HE Run Panarith, Dean of the Faculty of Law, Royal University of Law and Economics, and Mr. Phal Pisal, Vice President of Sala Traju Association, representing HE Ty Zanith, President of Sala Traju Association.
Sala Traju Association would like to thank His Excellency Keut Rith, Minister of Justice, for facilitating the guest speaker to participate in this workshop and for HE Bundit Luy Channa, Rector of the Royal University of Law and Economics, the co-ordination of this important workshop venue went smoothly.
Taking this opportunity, Sala Traju Association would also like to thank the distinguished speakers and coordinators, HE Ouk Ry, Mrs. Soeur Chanveasna and program coordinator Lok Chumteav Bui Thida, for their valuable time and participation, sharing good experiences with in-depth content for participants and students.
Finally, Sala Traju Association would like to thank all the participating students for taking the time to attend our workshop that day. In addition, thank you to all the organizing team for facilitating this program to run smoothly and get good results.

is a leading law firm in Cambodia, providing comprehensive legal solutions to multinational and Cambodian clients on a broad range of cross-border and domestic transactions.
Organize a seminar on commercial arbitration as the Commercial Arbitration Center and workshops on various topics of laws for the benefit of members of the Bar
© BNO & PAUL LAW OFFICE -2024- Copy Rights
Designed by BNO & PAUL