our activities

Home

activities

Information & Activities

អបអរសាទរ ខួប២០ឆ្នាំ នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល
Attorney Ouk Ry has received the Certificate for Appreciation from the Ministry of Labor and Vocational Training in Celebrating the 20th Anniversary of the Arbitration Council

      រយ:ពេល២០ឆ្នាំ នៃការផ្តល់សេវារបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល បាននាំមកនូវភាពជោគជ័យជាច្រើន ដល់ការចូលរួមរក្សាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ:នៅកម្ពុជា
     (ភ្នំពេញ)៖ ចាប់តាំងពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានបង្កើតឱ្យមានក្រុមប្រឹក្សាអាជ្ញាកណ្តាល នាឆ្នាំ២០០៣ ដែល ជាយន្តការត្រីភាគីសម្រាប់ដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការមក ពិតជាបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការរក្សាបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវ:នៅកម្ពុជា ជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនភាពជឿទុកចិត្តពីដៃគូ ជាពិសេសអ្នកវិនិយោគ អ្នក បញ្ជា ទិញអន្តរជាតិ ដែលបាននាំឱ្យមានកំណើននៃការវិនិយោគ កំណើនការងារ កំណើនការនាំចេញ កំណើនប្រាក់ឈ្នួល ក៏ដូចជាធ្វើឱ្យលក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់កម្មករនិយោជិតកាន់តែប្រសើរ។
     ក្នុងរយៈពេល២០ឆ្នាំនេះ ក្រុមប្រឹក្សាអាជ្ញាកណ្តាលបានទទួលដោះស្រាយសំណុំរឿងវិវាទការងាររួមចំនួន ៣,០៤២ ជាមួយនឹងអត្រាជោគជ័យប្រមាណ ៧៥% ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិអំពីប្រសិទ្ធភាពនៃការដោះស្រាយវិវាទការងាររួមដែលមានអត្រាសះជាខ្ពស់។
     នេះបើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរខួប២០ឆ្នាំ នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារ រ័ហ្វហ្វលស៍ ឡឺ រ៉ូយ៉ាល់។
     ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បញ្ជាក់ថា បច្ចុប្បន្ន ទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាត្រូវបានទទួលស្គាល់ថា កាន់តែមានភាពចាស់ទុំ ដែលនេះសុទ្ធសឹងតែជាសមិទ្ធផលនៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធវិស័យការងារ ជាពិសេសច្បាប់ស្តីពីការងារ និងយន្តការនៃការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ ដោយមានការចូលរួមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងគ្រប់ភាគីពាក់ព័ន្ធ ដែលជាអ្នកប្រើប្រាស់សេវារបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងជាពិសេស គឺការបំពេញតួនាទីប្រកបដោយវិជ្ជាជីវៈរបស់អាជ្ញាកណ្តាលគ្រប់រូប។
     ឯកឧត្តមរដ្ឋមន្ត្រី បន្តថា អនុលោមតាមច្បាប់ស្តីពីការងារ ការដោះស្រាយវិវាទការងារ តាមរយៈការផ្សះផ្សាដោយមន្ត្រីផ្សះផ្សានៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការដោះស្រាយដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺត្រូវធ្វើឡើងដោយឥតគិតថ្លៃ ឆ្លើយតបបានជាអតិបរមានូវតម្រូវការនៃភាគីវិវាទការងារ ការផ្សះផ្សាដោយអធិការការងារ និងការដោះស្រាយដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលមានភាពឆាប់រហ័ស។
     បើតាមឯកឧត្តមបណ្ឌិត អ៉ិត សំហេង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែបន្តនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូសង្គម អង្គការ ILO និងដៃគូអភិវឌ្ឍនានា សំដៅបន្តបង្កើនសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ និងគាំទ្រនូវនិរន្តរភាពក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ទន្ទឹមនឹងនេះ បានពង្រីកវិសាលភាព ក្រុមប្រឹក្សាកណ្តាលឱ្យទទួលយកសេវាដោះស្រាយវិវាទការងារបុគ្គលថែមទៀត ដោយសារតែបច្ចុប្បន្នការធ្លាក់ចុះនូវវិវាទការងាររួមដោយសារតែគ្រប់ភាគីយល់កាន់តែច្បាស់ក្នុងចូលរួមការអនុវត្តច្បាប់ស្តីពីការងារ ការបង្កើតឱ្យមាននូវវប្បធម៌រោងចក្រ សហគ្រាស ជាសហគមន៍សុខសាន្ត តាមរយ:ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃអនុសាសន៍ទាំង១០ចំណុច ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បានណែនាំក្នុងអំឡុងពេលចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតចំនួន ៧៧លើក និងមានកម្មករចូលរួមប្រមាណ ១លាននាក់។
     ឯកឧត្តមរដ្ឋមន្ត្រី អះអាងថា ការដោះស្រាយដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលនោះ គឺភាគីវិវាទមានសេរីភាពក្នុងការជ្រើសរើសអាជ្ញាកណ្តាលចេញពីបញ្ជីអាជ្ញាកណ្តាល ដែលបានស្នើដោយភាគីតំណាងកម្មករនិយោជិត, បញ្ជីអាជ្ញាកណ្តាលដែលស្នើដោយភាគីនិយោជក និងបញ្ជីអាជ្ញាកណ្តាល ដែលស្នើដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការដោះស្រាយដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺឈរលើគោលការណ៍ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងគោលការណ៍សមធម៌។ ចំណុចទាំងនេះ បានធ្វើឱ្យការដោះស្រាយវិវាទការងាររបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ត្រូវបានទទួលស្គាល់ថាមានតម្លាភាព និងភាពជឿជាក់ពីភាគីវិវាទ។
     ផ្អែកលើលទ្ធផលជោគជ័យទាំងនេះ បានបញ្ជាក់ឱ្យឃើញកាន់តែច្បាស់នូវតួនាទីយ៉ាងសំខាន់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការពង្រឹងយន្តការដោះស្រាយវិវាទការងារតាមរយៈការលើកកម្ពស់កម្រិតអនុលោមភាពនៃការអនុវត្តច្បាប់ស្តីពីការងារ, ច្បាប់ស្តីពីសហជីព, ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា, និងច្បាប់ស្តីពីរបបសន្តិសុខសង្គម ជាពិសេស ការជំរុញឱ្យមានការដាក់ចេញនូវវិធានការបង្ការ ទប់ស្កាត់ និងដោះស្រាយវិវាទការងារនៅតាមសហគ្រាស គ្រឹះស្ថាន សំដៅទប់ស្កាត់ឱ្យបាននូវការរីករាលដាលពីវិវាទការងារតូចៗទៅជាវិវាទការងារធំ៕

      The 20 years of service provided by the Arbitration Council have brought many successes to the participation in maintaining the harmonization of professional relations in Cambodia.
     (Phnom Penh): Since the Ministry of Labour and Vocational Training established the Arbitration Council in 2003 as a tripartite mechanism for resolving out-of-court labor disputes, it has made significant contributions to maintaining harmonization of professional relations in Cambodia, promotes national economic growth by increasing the trust of partners, especially investors, international buyers, which has led to increased investment, employment growth, export growth, wage growth, as well as improve working conditions and living conditions of workers.
     Over the past 20 years, the Arbitration Council has handled 3,042 collective labor disputes with a success rate of approximately 75%, which is internationally recognized for its effectiveness in resolving collective labor disputes with high remediation rates.
     This was stated by HE Dr. Ith Sam Heng, Minister of Labor and Vocational Training, on the occasion of presiding over the celebration of the 20th anniversary of the Arbitration Council on the afternoon of April 27, 2023 at the Raffles Le Royal Hotel.
     HE Dr. Ith Sam Heng stated that currently the professional relations in Cambodia are recognized as more mature, which is the achievement of the effective implementation of laws and regulations related to the labor sector, especially the labor law and the mechanism of out-of-court dispute resolution with the close cooperation of all stakeholders who are users of the Arbitration Council and, in particular, the professional performance of all arbitrators.
     According to the Minister, in accordance with the Labor Law, the settlement of labor disputes through conciliation by the conciliation officer of the Ministry of Labor and Vocational Training and the resolution by the Arbitration Council shall be free to meet the maximum requirements of the parties to labor disputes, conciliation by labor inspectors and settlement by the Arbitration Council are expedited.
     According to HE Dr. Ith Sam Heng, the Ministry of Labor and Vocational Training will continue and strengthen cooperation with social partners, ILO and development partners to further increase the capacity of labor dispute mediation officers and support the sustainability of the Arbitration Council. At the same time, the scope of the Central Council has been expanded to include more individual labor dispute resolution services due to the current decline in collective labor disputes as all parties have a clearer understanding of participation in the implementation of labor laws, the establishment of a factory culture. Enterprise as a safe community through the effective implementation of the 10 recommendations introduced by Samdech Techo Prime Minister during 77 meetings with workers and attended by about 1 million workers.
     The Minister asserted that the settlement by the Arbitration Council is that the parties to the dispute are free to select an arbitrator from the list of arbitrators proposed by the workers' representatives, the list of arbitrators proposed by the employers and the list of arbitrators proposed by the Ministry of Labor and Vocational Training. The settlement by the Arbitration Council is based on the principles of law and the relevant legal documents and equity principles. These points have made the Arbitration Council's resolution of labor disputes recognized as transparent and credible by the parties to the dispute.
     Based on these successful results, the important role of the Ministry of Labor and Vocational Training in strengthening the mechanism for resolving labor disputes by enhancing the level of compliance with the implementation of the Labor Law, the Law on Trade Unions, and the Law on Labor Minimum Wages, and the Law on Social Security, in particular the promotion of measures to prevent and resolve labor disputes in enterprises and establishments to prevent the spread of small labor disputes to large labor disputes.



Our Office

Phnom Penh Center, BG.G, R081

Email Us

info@bno.com.kh

Call Us

+855 12 85 86 95

BNO & PAUL

is a leading law firm in Cambodia, providing comprehensive legal solutions to multinational and Cambodian clients on a broad range of cross-border and domestic transactions.

Workshops & Conferences

Organize a seminar on commercial arbitration as the Commercial Arbitration Center and workshops on various topics of laws for the benefit of members of the Bar

© BNO & PAUL LAW OFFICE -2024- Copy Rights

Designed by BNO & PAUL